ឈុតថើបគ្នា​ក្តៅសាច់ របស់យុវជន​ពាក់ឯកសណ្ឋាន​សិស្សខ្មែរ ទទួលចំណាប់​អារម្មណ៍


ឈុតថើបគ្នា របស់យុវជនពាក់ឯកសណ្ឋានសិស្សខ្មែរ ទទួលចំណាប់អារម្មណ៍ពីអ្នកលេង Facebook។ ក្នុងរូបថត យើងឃើញយុវជន និងយុវនារីកំពុងថើបគ្នា នៅវាលមួយដែល Khmerload មិនដឹងថាជាកន្លែងណាច្បាស់លាស់។ សូមមើលរូបភាពខាងក្រោម៖

សូមបញ្ជាក់ថារូបភាពនេះ មកពី Facebook។

ប្រភព៖ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុចបញ្ចេញមតិ ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នកផង។

4 Responses to ឈុតថើបគ្នា​ក្តៅសាច់ របស់យុវជន​ពាក់ឯកសណ្ឋាន​សិស្សខ្មែរ ទទួលចំណាប់​អារម្មណ៍

  1. ពួកគេកំពុងលង់ក្នុងសមុទ្ទស្នេហាយ៉ាងតក់ក្រហល់ ដូចនាងកាកីក្តៅក្តួលដុតរោល ដោយភ្លើងតណ្ហា អត់មានគ្រូបាចារ្យណាអាចឃាត់ឃាំងបានឡើយ។ សង្រ្គាមវប្បធម៌បរទេសកំពុងបានវៃលុកយ៉ាងចាស់ដៃ តាមរយៈប្អូនៗសិស្សានុសិស្ស រហូតដល់ឱបថើបជញ្ជក់បឺតមាត់គ្នា តាមទីធ្លាសារធាណៈ។ សូមឲ្យតែគេដឹងខ្លួនថា ខ្លួនជាអ្នកណាចុះ កុំតែឲ្យភ្ញាក់ពីសុបិន នៅស្លៀកខ្យល់ដណ្តប់មេឃកណ្តាលវាល មិនជាការល្អមើលទេ។

  2. ខ្ញុំគិតថា នេះជាទម្លាប់ថ្មីដែលពួកគេលេងស្ទីលដ៏អស្ចារ្យដើម្បីបំបាត់វប្ប​ធម៌ ខ្លួន។ ភាពគ្មានខ្មាស់អៀននេះ គឺជារោគមហារីកស៊ីខួឆ្អឹង… ម្តាយឪពុកមិនបន្ទោសកូនទេ តែបែរជាបន្ទោសគ្រូ។ វប្បធម៌បំផ្លាញខ្លួន​ឯង អ្នកនៅខាងក្រោយទទួលនាង គេមានវិប្បដិសារីដែរឬទេ? កុលាប​ភ្លេច​គិតពីតម្លៃលំអង កន្លងជាអ្នកត្រេចត្រង់ គឺជាភព្វសំណាងដែលទទួល​បានការបរិច្ចាគនេះ។៚

  3. យ៉ាងណាៗ សូមចេះការពារខ្លួនផងប្អូនៗ។ សុវត្ថិភាពជាចំបង! ស្នេហាគិត​ការសិក្សា សេ្នហាគិតការងារ…..គឺសេ្នហាឡើងស្ថានសួគ៌ ជិវិតជោគជ័យ រីឯ​ស្នេហាភ្លេចការសិក្សា សេ្នហាភ្លេចការងារ…..គឺសេ្នហា​ធ្លាក់នរក ជីវិត​បរាជ័យ។ សង្ឃឹមថា បុរសៗសម័យនេះ និងសម័យខាងមុខ ឈប់កាន់​គំនិតអាត្មានិយម រើសអើងនារី ដោយសារអារបស់បន្តិចអីគេណឹងទៀត​ចុះ។ សម្រាប់ខ្ញុំជាបុរសម្នាក់ ខ្ញុំគិតថាទាំងអស់នេះមិនមែនជាកំហុស​របស់អ្នកណានោះទេ ទាំងខាងនារី ទាំងខាងបុរស។ ដើមកំណើតនៃបញ្ហា​នោះ គឺដោយសារភាពការប្រកាន់គ្មានហេតុផល ភាពអាត្មានិយម និងភាពលោភលន់របស់បុរស ព្រមទាំងការទទួលយកទាំងងងឹតងងុលនូវ​ទំនៀមទំលាប់ខ្លះៗដោយខ្វះការពិចារណាតែប៉ុណ្ណោះ។ និយាយនេះមិន​មែន​មានន័យថា គាំទ្រឲពួកគេធ្វើបែបនេះតាមទីសាធារណៈ ឬយ៉ាងណា​នោះទេ។
    ឧបមាថា អ្នកជាបុរសរៀបការជាមួយនឹងនារីម្នាក់ ហើយនៅថ្ងៃផ្សំដំណេក អ្នកទើបអ្នកដឹងថា នាងខូចខ្លួនអស់ព្រហ្មចារីយទៅហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណា? ទោះជាអ្នកមានអារម្មណ៍យ៉ាងណាក៏ដោយ ខ្ញុំសុំឲអ្នកអានរឿងមួយ ដែលអ្នកប្រហែលជាធ្លាប់លឺខ្លះៗហើយផងក៏មិន​ដឹង។ មានទំនៀមទំលាប់នៃប្រទេសមួយ កាលពីសម័យបូរាណ (មិនមែន​ជា​​មនុស្ស​ព្រៃទេ ជាប្រទេសជឿនលឿនគួរសមតាមសម័យនោះ) តម្រូវ​ឲនារីក្រមុំគ្រប់រូប មុននឹងរៀបការ ត្រូវរកជួលអ្នកឯកទេស ឲរួមរ័ក្ស​ទម្លាយព្រហ្មចរីយ៌ខ្លួនចោលឲស្អាតជាមុនសិន បើមិនដូច្នេះទេ គ្មានបុរស​ណាហ៊ានរៀបការជាមួយទេ ព្រោះគេចាត់ទុកថា សន្ទះនោះគឺជារបស់​ស្មោកគ្រោក នាំមកនូវអពមង្គល។ រីឯអ្នកឯកទេសបែបនោះវិញគឺមិន​សូវមានទេ ព្រោះមិនសូវអ្នកណាចង់ធ្វើ ដោយចាត់ទុកថា ទៅប្រដាក់​នឹងរបស់ស្មោកគ្រោក។ សូមទោសផង គ្មានឯកសារយោងទេ ព្រោះបាន​បាត់ហើយ អានតាំងពីដប់ឆ្នាំមុនម្ល៉េះ ប៉ុន្តែសូមអះអាងថា ពិតជាបាន​អានពីសៀវភៅល្បីមួយមែន។
    បុរសខូចខ្លួនមិនមានអាប់អោនអ្វីទាំងអស់ តែបើនារីខូចខ្លួនវិញ នាំគ្នាកំណត់ឲនាងគ្មាន សូម្បីឱកាសកែខ្លួន!!! តើចំណុចនេះ ហាក់ដូចជាគ្មាន តុល្យភាពសោះ។

    • ខ្ញុំពេញចិត្តណាស់ការរៀបរាប់របស់អ្ន​កចាប់អារម្មណ៍ខាងលើ។

      ខ្ញុំក៏ធ្លាប់បានអានដែរអំពីសៀវភៅមួយក្បាលរបស់ជីតាក្វាន់ និយាយ​អំពី​ស្រ្តី​​ខ្មែរសម័យនគរភ្នំ ថាពេលនាងពេញក្រមុំ ត្រូវនិមន្តព្រះសង្ឃមកបង្ខូច​ព្រហ្មចារីដោយប្រើដៃ។ បន្ទាប់ពីការសិក្សាជាច្រើនឆ្នាំកន្លងមក ជាសច្ច:​នោះ គឺមិនមានទេ។ លោកម្ចាស់អត្ថបទ និយាយនេះ តើលោកមានធ្លាប់​បាន​សិក្សាអំពីតម្លៃខ្លួននៃមនុស្សទេ។ ប្រុស មានតម្លៃត្រង់គេជាអ្នក​ត្រូ​​វ​មាន​​​ការងារមួយដ៏ល្អសម្រាប់ជាទីពឹងរបស់ស្រី ដែលគេហៅថា បុរសដើម​ទ្រូង​​៥ហត្ថ។
      ស្រី​មានតម្លៃគឺនាងត្រូវរក្សាខ្លួនប្រាណឲ្យនៅបរិសុទ្ធរហូតដល់​ថ្ងៃ​ការ។ ការនិយាយអ្វីក៏ដោយ ត្រូវមានឯកសារយោង គេមិននិយាយអ្វីដែល​ប្រាកដតែខ្លួនឯងដោយគ្មានហេតុផលទេ។

      ខ្ញុំជឿជាក់ថា លោកប្រហែលជារើសប្រពន្ធសល់ពីគេទេដឹង។ សម្តេច​នាយករដ្ឋមន្រ្តី ក៏ធ្លាប់មានប្រសាសន៍​ទាក់ទង​ជាមួយ​ពិធី​បុណ្យ​បំភ្លេច​ប្រពៃណី​​ដែលស្ទាវនាំគ្នាប្រារព្ធធ្វើដូចគោខែប្រាំងដែរ( បុណ្យសង្សារ) ។ មនុស្ស​ដែលមានចិត្តដូចលោក កម្រណាស់ សរសើដោយចិត្តស្មោះ ហើយ​សង្ឃឹម​ថា​ចិត្តទូលាយនេះនឹងមាននៅជាប់ខ្លួនលោកជានិច្ច។

      ប្រសិនណាជាលោកចង់បានឯកសារដែលនិយាយអំពីការនិមន្តលោក​មក​បង្ខូចព្រហ្មចារីស្រីក្រមុំ អញ្ជើញលោកមើលប្រវត្តិសាស្រ្តខ្មែរ របស់លោក​ត្រឹង​ងា លោកនឹងបានដឹងច្បាស់។ តម្លៃខ្លួនមនុស្ស គឺសៀវភៅទំនៀម​ទម្លាប់ខ្មែរ មៀចប៉ុន ទំនៀមទម្លាប់ខ្មែរ លោក អាំងជូលាន។

      សូមកុំគិតថា ប្រទេសគេនិយមធ្វើអីចឹង ត្រូវគិតថា ប្រទេសនីមួយៗមាន​ច្បាប់ទម្លាប់ខុសគ្នា។ ប្រសិនចង់ធ្វើដូចនោះ មានតែត្រូវលះសាសន៍ខ្លួន​ហើយទៅនៅប្រទេសនោះចុះ។ គ្រួសារនីមួយៗនៅសង្គមមនុស្ស ក៏មាន​ការរស់នៅដោយឡែកពីគ្នាដែរ។
      សូមអរគុណ…!

បញ្ចេញមតិទីនេះ (អ្នកអាច log in with facebook ឬ twitter ក៏បាន ដោយចុច​ icon ខាងក្រោម)

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s